ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ នៅថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញារធរឃុំបានដឹកនាំក្រុមការងាររួមមានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ បុគ្គលិកប៉ុស្ថិ៍សុខភាពឃុំ ចុះធ្វើការតាមដានត្រួតពិនិត្យប្រជាពលរដ្ឋចំណូលស្រុក ពិសេសតាមដានប្រជាពលរដ្ឋ ក៍ដូចជាពលករមកពីប្រទេសថៃ និងប្រទេសវៀតណាម ដែលចូលមកក្នុងមូលដ្ឋានឃុំ។ ជាលទ្ធផលមានប្រជាពលរដ្ឋមួយចំនួនមកពីបណ្តាខេត្តផ្សេងៗក្នុងប្រទេសចូលមកក្នុងមូលដ្ឋានឃុំ ប៉ុន្តែពុំមានពលករចំណូលស្រុកមកពីប្រទេសថៃ និងប្រទេស វៀតណាមចូលមកក្នុងមូលដ្ឋានឃុំទេ។
ប្រភព: សន សេង