២៣/០២/២០២១ វេលាម៉ោង ១០:៣០ ព្រឹក
==================
លោក មៀច ស៊ីនាម ជំទប់ទី២ និងមានការចូលរួមពីប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរភូមិថ្មស បានចុះពិនិត្យលើការលក់ដូររបស់អាជីវករក្នុងផ្សារថ្មស លោកជំទប់ទី២ ណែនាំអប់រំអាជីវករលក់ដូរក្នុងផ្សារបង្កើនអនាម័យជាប់ជាប្រចាំ និងសំណូមពរឲ្យអាជីវករលក់ដូរមិនរំកិលឥវ៉ាន់មកដាក់លក់រំលោភចំណីផ្លូវ ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរចេញចូល ពិសេសពិបាកយករទេះ
ចូលប្រមូលសំរាម។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃអង្គារ ១២ កើត ខែផល្គុន ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១
February 23, 2021