រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចេញល្បាតក្នុងតំបន់ការគ្រប់គ្រងដែនសុវត្ថិភាពត្រីកាម៉ុងពាមក្រសោប

ថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ  ឆ្នាំ២០២១

មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង សហការជាមួយគណៈកម្មការសហគមន៍នេសាទឃុំពាមក្រសោបចំនួន ០២ រូប និងប៉ូលីសប៉ុស្តិ៍ចំនួន ០១រូប បានចេញល្បាតក្នុងតំបន់ការគ្រប់គ្រងដែនសុវត្ថិភាពត្រីកាម៉ុងពាមក្រសោប ក្រុមការងារបានជួបប្រទះទូកនេសាទមងក្តាមចំនួន ០១គ្រឿង កំពុងធ្វើការនេសាទជាប់និងព្រំប្រទល់ដែនសុវត្ថិភាពត្រីកាម៉ុង ក្រុមការងារបានធ្វើការអប់រំ ណែនាំដល់ប្រជានេសាទ កុំឲ្យលួចចូលនេសាទក្នុងតំបន់ការគ្រប់គ្រងដែនសុវត្ថិភាពត្រីកាម៉ុង ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង