រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរពេទ្យខេត្តកោះកុងបាន សហការជាមួយគ្រូសម្របសម្រួលដែលអញ្ជើញមកពីក្រសួងសុខាភិបាល រៀបចំវគ្គបណ្តុះបណ្តាលដល់ “ក្រុមការងារថែទាំទារកទើបកើតជាសារវ័ន្ត” នៃមន្ទីរពេទ្យខេត្តកោះកុង

នៅព្រឹកថ្ងៃច័ន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរពេទ្យខេត្តកោះកុងបាន សហការជាមួយគ្រូសម្របសម្រួលដែលអញ្ជើញមកពីក្រសួងសុខាភិបាល រៀបចំវគ្គបណ្តុះបណ្តាលដល់ "ក្រុមការងារថែទាំទារកទើបកើតជាសារវ័ន្ត" នៃមន្ទីរពេទ្យខេត្តកោះកុង ដែលទើបត្រូវបានបង្កើតឡើង ដើម្បីធ្វើឲប្រសើរឡើងនូវការថែទាំជាសារវ័ន្តនូវទារកទើបនឹងកើត នៅក្នុងមន្ទីរពេទ្យ ក៏ដូចជាចូលរួមធ្វើឲគុណភាពនៃការផ្តល់សេវាសុខភាព ជាពិសេសការផ្តល់សេវាជុំវិញកំណើត (មុន-កំឡុងពេល និងក្រោយពេលសម្រាល) ឲកាន់ តែមានគុណភាព ក្នុងគោលដៅកាត់បន្ថយអត្រាមរណភាពមាតា និងទារកស្របតាមយុទ្ធ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។

អត្ថបទទាក់ទង