សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដូចខាងក្រោម៖
១.បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពកាត់សម្អាតស្មៅ និងរុក្ខជាតិសងខាងផ្លូវ ត្រង់ គ.ម ៦៨+០០០ – គ.ម ៧២+០០០ ។
២.បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពកាត់សម្អាតស្មៅ និងរុក្ខជាតិសងខាងផ្លូវ ត្រង់ គ.ម ១១៣+០០០ – គ.ម ១១៨+០០០ ។
៣.បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ ( វិថី សាយ ភូថង ) សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់ គ.ម ០៨+០០០ – គ.ម ០៩+០០០។
៤. បន្តការងារថែទាំជាប្រចាំលើផ្លូវខេត្តលេខ១៤៨៥អា សកម្មភាពកៀរកិនបង្ហាប់ការចាក់បំពេញដីល្បាយថ្ម ក្បាលស្ពាន ចន្លោះត្រង់ ១៣+៥០០ – គ.ម ១៥+៤០០ ។































