ថ្ងៃសុក្រ ៨កេីត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១
លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្ត និងសហការីបានចុះសម្ភាសន៍គ្រួសារក្រីក្រ ដោយប្រេីប្រាស់តាប្លេត App (ODID-Poor) ដេីម្បីធ្វេីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នេីសុំឡេីងវិញ នៅឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងគោលបំណង÷
១.ធ្វើសុក្រឹត្យភាព ទិន្នន័យសារឡើងវិញដើម្បីវាយតម្លៃពីភាពត្រឹមត្រូវ និងជឿទុកចិត្តបាន
២.ពិនិត្យឡើងវិញគ្រួសារក្រីក្រតាមភូមិដែលបានកំណត់រួច
៣.តាមតាមដានត្រួតពិនិត្យ និង វាយតម្លៃ ការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃដំណើរនិតិវិធី
៤.ជ្រើសរើសគ្រួសារចៃដន្យ ដើម្បីសម្ភាសន៍ ៥ គ្រួសារដែលមានប័ណ្ណក្រីក្រ និង ៥គ្រួសារទៀតគ្មានប័ណ្ណក្រីក្រ ។