ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ នៅថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំ បានបន្តដឹកនាំក្រុមការងារ មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីប៉ុស្តិ៍សុខភាពឃុំ និងកម្លាំងប្រជាការពារភូមិ យាមនៅមុខសាលាឃុំ ដើម្បីត្រួតពិនិត្យប្រជាពលរដ្ឋចេញ-ចូល មកពីប្រទេសថៃ និងវៀតណាម ចូលមកក្នុងមូលដ្ឋានឃុំ។ ជាលទ្ធផលពីមានប្រជាពលរដ្ឋចេញ-ចូលមកពីប្រទេសថៃ និងវៀតណាមចូលមកក្នុងមូលដ្ឋានឃុំទេ។
ប្រភព: សន សេង


