ស្រុកកោះកុង៖ ថ្ងៃសុក្រ៨ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញារធរឃុំ បានដឹកនាំក្រុមការងាររួមមានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ បុគ្គលិកប៉ុស្ថិ៍សុខភាពឃុំ ចុះធ្វើការតាមដានត្រួតពិនិត្យប្រជាពលរដ្ឋចំណូលស្រុក ពិសេសតាមដានប្រជាពលរដ្ឋមកពីប្រទេសថៃ និងប្រទេសវៀតណាម ដែលចូលមកក្នុងមូលដ្ឋានឃុំ។
ជាលទ្ធផលពុំមានពលករចំណូលស្រុកមកពីប្រទេសថៃ និងប្រទេសវៀតណាមចូលមកក្នុងមូលដ្ឋានឃុំទេ។
ប្រភព៖ សន សេង

