/ / /

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២១ នៅខេត្តកោះកុង

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២១ នៅខេត្តកោះកុង

ខេត្តកោះកុង៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរង នៃ គ.អ.ឆ.ក. ក្នុងសិក្ខាសាលាផ្សព្វផ្សាយចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២១ អមជាមួយកិច្ចប្រជុំពិគ្រោះយោបល់ លើការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត និង «ក្រុមប្រតិបត្តិឆ្នេរ» ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តកោះកុង និងមានអ្នកចូលរួមពីសំណាក់តំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ អអភិបាលនៃគណៈអភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីបច្ចេកទេសមួយចំនួនទៀត។

សូមបញ្ជាក់ថា កន្លងមក ខេត្តកោះកុងមានបេក្ខភាពជ័យលាភីឆ្នេរខ្សាច់កម្សាន្តស្អាតចំនួន ៣ គឺ ឆ្នេរតារាសាគរ ឆ្នេរប៉ាក់ខ្លង និងឆ្នេរចាំយាម។ ឆ្នាំនេះ ខេត្តកោះកុងសង្ឃឹមថា នឹងស្នើសុំដាក់ពាក្យបេក្ខភាពចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតបន្ថែមទៀត។ ខណៈដែលថ្មីៗនេះ យើងទទួលបានភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើននៅតាមតំបន់ឆ្នេររបស់យើង៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/05/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការនគរបាល​ខេត្តកោះកុង​ អញ្ជើញ​ចូលរួមកិច្ចប្រជុំស្ដាប់សេចក្ដីរាយការណ៍ ស្ដីពីវឌ្ឍនភាពការងារប្រចាំចតុមាសទី១ ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ អភិ​សន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ

  • ហេង គីមឆន/
    27/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្ត និងលោក លី វឌ្ឍនា អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមក្នុង «កម្មវិធីប្រារព្ធមិទ្ទិញអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោក កាកកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ

  • ហេង គីមឆន/
    27/05/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកថ្មបាំង និងស្រុកោះកុង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល មិនបានទទួលលិខិត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    27/05/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធ បានទទួលស្វាគមន៍ និងប្រជុំពិភាក្សាការងារជាមួយ​ក្រុមការងាររបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បើក និងកាមរោគ បានផ្ដល់លទ្ធផលត្រលប់អំពីការចុះមកធ្វើការបង្វឹក-អនុវត្តផែនការ-ធ្វើ-ពិនិត្យ-អនុវត្ត (PDCA) នៅនឹងកន្លែង ដើម្បីធានាបាននូវការទទួលខុសត្រូវនៃលទ្ធផល ដើម្បីកែលម្អសេវាថែទាំ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    27/05/2026

    ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល​ ការិយាល័យទាំងបួន​ មន្ទីរពេទ្យបង្អែក​ ការិយាល័យសុខាភិបាលស្រកប្រតិបត្តិទាំងពីរ​ មណ្ឌលសុខភាព​ ប៉ុស្តិ៍សុខភាព​ បានចូលរួមវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ​ និងនវានុវត្តន៍​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដមសាស្រ្តាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ តាមរយៈប្រព័ន្ធនិមិ្មត​ zoom

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    27/05/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត​ ទៅ​ ម៉ឹង​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តកោះកុង​ អញ្ជើញចូលរួមក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តកោះកុង។