ថ្ងៃព្រហស្បតិ៍ ៧ កើត ខែផល្គុន ឆ្នាំជូតទោស័ក ព.ស ២៥៦៤
ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១
«««»»»
មន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ពុទ្ធិកសិក្សា និងបណ្ណាល័យ ក្នុងកិច្ចប្រជុំមានការនិមន្តចូលរួមពីព្រះលេខាគណទាំងពីរគណៈ គណៈគ្រប់គ្រងសាលា គ្រូកិច្ចសន្យា និងគ្រូឧទ្ទេសាចារ្យ កិច្ចប្រជុំបានលើកឡើងនូវបញ្ហាមួយចំនួនដែលកំពុងប្រឈម និងលើកទិសដៅសម្រាប់ការអនុវត្តឆ្នាំបន្តរួមមាន៖
១. ត្រៀមលក្ខណៈសម្រាប់ការប្រឡងធម្មវិន័យក្នុងខែឧសភា ទី២៣។
២. ជម្រុញអោយមានការរាយការណ៍ទៀងទាត់តាមបណ្ណាសាលាមកកាន់មន្ទីរ។
៣. ត្រៀមជ្រើសរើសគ្រូជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២១-២០២២។
៤. សំណូមពរពីថ្នាក់ដឹកនាំសាលាពុទ្ធិក សូមអោយអ្នកដែលមានភារកិច្ចទទួលបន្ទុកវិស័យពុទ្ធិកសិក្សាបែរមកយកចិត្តទុកដាក់លើវិស័យពុទ្ធិកសិក្សា ជាជាងវិស័យផ្សេងដែលមិនមែនជាភារកិច្ចខ្លួន។
លោក អ៊ូច ទូច ប្រធានមន្ទីរ បានថ្លែងអំណរព្រះគុណ និងអរគុណដល់គណៈគ្រប់គ្រង លោកគ្រូទាំងអស់ដែលបានយកចិត្តទុកដាក់ពេញមួយឆ្នាំនេះដែលមានការរំខានពីកូវីដ១៩ផង។
កិច្ចប្រជុំធ្វើនៅសាលប្រជុំមន្ទីរធម្មការ និងសាសនាខេត្តកោះកុង ក្រោមការដឹកនាំកិច្ចប្រជុំពីលោកប្រធានមន្ទីរ។