រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការងារសហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្ត

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១
លោក ឡេង ប៊ុនធា អនុប្រធានមន្ទីរ និង លោក ហាសាន់ អារ៉ាហ្វាត អនុប្រធានការិយាល័យ បានចូលរួមសហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត ចុះត្រួតពិនិត្យគុណភាពចំណីអាហារ កាលបរិច្ឆេទប្រើប្រាស់ និងបានធ្វើតេស្តរកសារធាតុគីមី ក្នុងគ្រឿងឧបភោគ-បរិភោគ ចំនួនដូចជា មឹក បង្គារ ត្រីងៀតសំប៉ាន់ និងស្ពៃក្រញាញ់ នៅក្នុងផ្សារដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថាគឺគ្មានសារធាតុគីមីហាមឃាត់នោះឡើយ។

អត្ថបទទាក់ទង