ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញារធរឃុំបានដឹកនាំក្រុមការងាររួមមានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ បុគ្គលិកប៉ុស្តិ៍សុខភាពឃុំ ចុះធ្វើការតាមដានត្រួតពិនិត្យប្រជាពលរដ្ឋចំណូលស្រុក ពិសេសតាមដានប្រជាពលរដ្ឋមកពីប្រទេសថៃ និងប្រទេសវៀតណាម ដែលចូលមកក្នុងមូលដ្ឋានឃុំ។ ជាលទ្ធផលពុំមានពលករមកពីប្រទេសថៃ និងវៀតណាមចូលមកក្នុងមូលដ្ឋានឃុំទេ។ ទន្ទឹមនឹងការចុះត្រួតពិនិត្យនេះ ក៏មានបងប្អូនប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តមួយចំនួនផងដែរ និងបានធ្វើការវាស់កម្តៅ ឃើញថាកម្តៅមានសភាពធម្មតា ពុំមានអ្វីគួរអោយកត់សម្គាល់ឡើយ។
ប្រភព: សន សេង








