ក្រោយពីអធិការដ្ឋាននគរបាលស្រុកស្រែអំបិលទទួលបានរថយន្ត Ford Ranger មួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី ររដ្ឋមន្ត្តីក្រសួងមហាផ្ទៃ លោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុក ស្រែអំបិល បានចំណាយថវិកាតុបតែងលម្អរ បំពាក់ស៊ឺរ៉ែន ដាក់កៅអីក្រោយ បិទស្ទិកគ័រ ព្រមទាំងបំពាក់សម្ភារមួយចំនួនដល់កងអន្តរាគមន៍ ចំនួន ១៤នាក់ ដើម្បីបម្រើសកម្មភាព ក្នុងកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។




