ថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩:០០នាទីព្រឹក លោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុកមណ្ឌលសីមា ក្រុមការងារភូមិ ឃុំ និងលោកប្រធានការិយាល័យ ដ.ន.ស.ភ ស្រុក បានចូលរួមជាមួយក្រុមការងារតំណាងមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចុះត្រួតពិនិត្យការសាង់សង់ស្ថានីយឧស្ម័នឥន្ធនៈមួយកន្លែងរបស់លោក លី ប៉ូឆាយ មានទីតាំងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។