ស្រុកកោះកុង៖ នៅថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ២០២១ វេលាម៉ោង ២:៤៥ នាទីរសៀល រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព ក្រោមអធិបតីភាព លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ។
សមាសភាពចូលរួមមាន អនុប្រធាន សមាជិកគណៈបញ្ជការឯកភាពរដ្ឋបាលស្រុក និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សរុប ១៥ នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។
កិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុងផ្តោតសំខាន់មាន៖
១. ការបង្កើតក្រុមការងារប្រចាំបញ្ជាប្រចាំថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ត្រៀមប្រចាំការនៅសាលាស្រុកកោះកុង ។
២. រៀបចំផែនការ តាមគោលដៅត្រៀមការពារសន្តិសុខ សណ្តាប់ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម តាមផ្លូវជាតិ៤៨ ក៏ដូចជានៅតាមបណ្តាឃុំ
៣. ត្រៀមផ្សព្វផ្សាយ ការពារ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម







