ថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១០:៣០ នាទីព្រឹក លោក អៀវ កុសល មេឃុំប៉ាក់ខ្លង និងលោក ទេស ស៊ីផាន ជំទប់ទី១ ឃុំ បានជួប និងផ្ដល់សម្ភាសន៍ជាមួយបុគ្គលិកអង្គការ ដៃគូដើម្បីការអភិវឌ្ឍជនបទ ស្តីពីស្ថានភាពជីវភាពរបស់ប្រជាជនក្នុងឃុំ នៅសាលាឃុំប៉ាក់ខ្លង ។