ថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១
លោក ឃី វុធ អនុប្រធានមន្ទីរ លោក ឡេង ប៊ុនធា អនុប្រធានមន្ទីរ និង លោក ហាសាន់ អារ៉ាហ្វាត អនុប្រធានការិយាល័យ បានចូលរួមសហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត ចុះត្រួតពិនិត្យគុណភាពចំណីអាហារ កាលបរិច្ឆេទប្រើប្រាស់ និងបានធ្វើតេស្តរកសារធាតុគីមីក្នុងម្ហូបអាហារមួយចំនួនដូចជា មឹក បង្គារ ត្រីងៀត គ្រឿងទេស និងបន្លែសម្លកកូរ នៅក្នុងផ្សារអណ្ដូងទឹក ភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ។ ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថាគឺគ្មានសារធាតុគីមីហាមឃាត់ឡើយ។







