០៨/កុម្ភៈ/២០២១ វេលាម៉ោង៣:០០នាទី រសៀល
====================
លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែមករា ដោយមាន
របៀវវារៈដូចខាងក្រោម៖
-របាយការណ៍ខែមករា និងទិសដៅខែកុម្ភះ
-ផ្សព្វផ្សាយលិខិតលេខ ០២១/២១ សជណ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍
- ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០២/២១ សណន ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង ស្តីពីវិធានការទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គិភ័យជាយថាហេតុនៅក្នុងឱកាសចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម នៅទូទាំខេត្តកោះកុង
-បញ្ហាផ្សេងៗ
ដោយមានការការចូលរួម ពីលោកនាយករដ្ឋបាល ការិយាល័យរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកមេឃុំទាំង៤និងលោកតំណាងបុស្ត៍រដ្ឋបាលឃុំទាំង៤ នៅសាលប្រជុំខ សាលាស្រុកបូទុមសាគរ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃចន្ទ ១១ រោច ខែមាឃ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១
February 8, 2021