ថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១៤:០០ នាទីរសៀល លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំស្រាយបំភ្លឺការប្ដឹងជំទាស់លើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងបញ្ហាដីធ្លីមួយចំនួនទៀត ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។