ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩:០០ នាទីព្រឹក លោក ស្រី រិន្ទ សោភាភ័ក្ត្រ អភិបាលរងទទួលបន្ទុកការិយាល័យច្រកចេញចូលតែមួយស្រុក ទទួលជួបក្រុមការងាររបស់មន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីចុះបំពេញបេសកកម្មក្នុងការសម្របសម្រួលបច្ចេកទេសបំពេញបែបបទការចេញលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្ម នៅសាលប្រជុំការិយាល័យច្រកចេញចូលតែមួយស្រុកមណ្ឌលសីមា ។