សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដូចខាងក្រោម៖
១.បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពកាត់សម្អាតស្មៅ និងរុក្ខជាតិសងខាងផ្លូវ ត្រង់ ចន្លោះ គ.ម ០៣+០០០ - គ.ម ១៣+០០០
២. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូ CRS2 ត្រង់ ចន្លោះ គ.ម ១៤៣+០០០ - គ.ម ១៤៥+០០០ ។
៣. បន្តការងារថែទាំខួបលើកំណាត់ផ្លូវជាតិលេខ៤៨ សកម្មភាពចាក់បេតុងសសៃដែក លើកំណាត់ទី២ ចន្លោះគ.ម ១៥៣+៨៨៦ - គ.ម ១៥៤+៤៤៩ ។
គោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ ៕