/ / /

រដ្ឋបាលឃុំកោះកាពិ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤១ នៅសាលាឃុំកោះកាពិ

ស្រុកកោះកុង៖ នៅថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២៖២៥ នាទីរសៀល ក្រុមប្រឹក្សាឃុំកោះកាពិ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាឃុំ ក្រោមអធិបតីភាពលោក ឃុន វណ្ណា ប្រធានក្រុមប្រឹក្សាឃុំកោះកាពិ ។ សមាសភាពចូលរួមៈ លោក/លោកស្រី​ សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ-មេភូមិ គ្រប់ភូមិ កម្លាំងនគបាលការពារព្រំដែនទឹក មន្ត្រីបរិស្ថានឃុំ និងប្រធានប៉ុស្តិ៍សុខភាពឃុំ សរុបចំនួន ១៧ នាក់ស្រី ០១ នាក់។ កិច្ចប្រជុំនេះ ផ្តោតទៅលើរបៀបវារៈសំខាន់ៗ មានដូចខាងក្រោម៖

១/ ពិនិត្យកូរ៉ុមសមាជិកក្រុមប្រឹក្សាឃុំ

២/ ពិភាក្សា និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំលើកទី៤០

៣/ ពិភាក្សា និងអនុម័តរបាយការណ៍ប្រចាំខែមករា

៤/ ពិភាក្សា និងអនុម័តគម្រោងសកម្មភាពជាអាទិភាពប្រចាំឆ្នាំ២០២១

៥/ បញ្ហាផ្សេងៗ

៦/ បិទអង្គប្រជុំ

ប្រភព៖ សន សេង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបិទវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ«សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល»

  • មន្ទីរធម្មការ និងសាសនា/
    28/07/2026

    កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលើវិស័យពាហិរសាសនា និងលើកទិសដៅការងារអនុវត្តបន្ត ក្នុងខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    28/07/2026

    លោក គង់ ចន្ទថុល្ល ប្រធានស្តីទី​ មន្ទីរធម្មការនិងសាសនាខេត្ត បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនថ្នាក់ដឹកនាំ និងក្រុមការងារ នៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់

  • រដ្ឋបាលស្រុកថ្មបាំង/
    28/07/2026

    លោក ផេង ផល អភិបាលស្តីទីស្រុកថ្មបាំង អញ្ជើញចូលរួមវេទិកាស្តីពីភាពជាដៃគូររវាងរដ្ឋាភិបាល និងអង្គការសង្គមសុីវិល

  • រដ្ឋបាលស្រុកថ្មបាំង/
    28/07/2026

    លោកស្រី ជា ស៊ីណា តំណាងលោកស្រី ង៉ែត ចិន្ដា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកថ្មបាំង អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា

  • រដ្ឋបាលស្រុកថ្មបាំង/
    28/07/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណ:អភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណ:សង្គ្រោះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា