/ / /

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង បើកកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២១

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃសុក្រ ៩ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិកគ.ក.ស.កស្រុកកោះកុងសរុបចំនួន ១៤នាក់ ស្រី ០៦នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

ទន្ទឹមជាមួយគ្នានោះ លោកស្រីប្រធាន បានណែនាំដល់សមាជិកគ.ក.ស.ក ជាពិសេសគ.ក.ន.ក ឃុំទាំងបួន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយពីការការពារ ទប់ស្កាត់នឹងជំងឺកូវីដ-១៩ ដោយចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងតាមដានរាល់សកម្មភាពចេញ ចូលរបស់ប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងការពារហានិភ័យនៃការចម្លងជំងឺកូវីដ-១៩។

ក្នុងកិច្ចប្រជុំនោះមានរបៀបវារៈដូចខាងក្រោម៖
១.ចុះឈ្មោះអ្នកចូលរួម
២.បើកកិច្ចប្រជុំ ពិនិត្យកូរ៉ុម អនុម័តរបៀបវារៈ
៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុប្រជុំប្រចាំខែធ្នូ
៤.របាយការណ៏តាមការិយាល័យ និងឃុំ ប្រចាំខែមករា ឆ្នាំ២០២១
៥.បញ្ហាប្រឈម និងដំណោះស្រាយ
៦.ផែនការសកម្មភាពបន្ត
៧.បូកសរុប និងបិទកិច្ចប្រជុំ

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    04/08/2026

    លោក ម៉ែន វិបុល ជំទប់ទី២ ឃុំជីផាត បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង ស្ថិតក្រោមអធិបតីភាពលោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង នៅសាលប្រជុំសាលាស្រុកថ្មបាំង ។

  • ហេង គីមឆន/
    04/08/2026

    តារាងសេវាកម្មស្នាក់នៅ សម្រាប់សិស្ស ក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦

  • ហេង គីមឆន/
    04/08/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ និងមន្ត្រី​ផ្នែកទាំងពីរនៃការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញបើកវគ្គផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច ​សិទ្ធិអំណាចរបស់​ការិយា​ល័យ​ប្រជា​ពល​រដ្ឋ​​ខេត្ត និង​ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ” មតិយើង “

  • មន្ទីរធម្មការ និងសាសនា/
    04/08/2026

    លោក​ កង​ កុសល​ ប្រធានការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យនៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ តំណាងលោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរស្តីទី​ បានចូលរួម ក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិឆ្នាំ២០២៥

  • មន្ទីរធម្មការ និងសាសនា/
    04/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានស្តីទី​ មន្ទីរធម្មការនិងសាសនាខេត្ត និងប្រធានការិយាល័យព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមបានចូលរួមកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ ឆ្នាំ២០២៦ តាមរយៈវីដេអូបង្ហាញរូបភាព​ (ZOOM)

  • ហេង គីមឆន/
    04/08/2026

    រដ្ឋបាលខេត្តកោះកុង ជម្រាបជូន លោក លោកស្រី ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន នៅក្នុងក្រុងខេមរភូមិន្ទ ស្តីពីការរក្សាតម្លៃបន្ទប់ស្នាក់នៅ អាហារលក់តាមភោជនីយដ្ឋាន និងអាហារដ្ឋាន ឱ្យនៅថេរ (កុំដំឡើងថ្លៃ) ក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦