/ / /

ការចុះបិទផ្សាយផ្ទាំងព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs) នៅស្រុកស្រែអំបិល ខេត្តកោះកុង

ក្រុមការងារគណនេយ្យភាពសង្គមខេត្តកោះកុង បានសហការជាមួយមន្រ្តីបង្គោលគណនេយ្យភាពសង្គមថ្នាក់ស្រុក ចុះបិទផ្សាយផ្ទាំងព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs) នៅអង្គភាពផ្តល់សេវា (រដ្ឋបាលឃុំ/សង្កាត់សាលាបឋមសិក្សា និងមណ្ឌលសុខភាព) មួយចំនួននៅស្រុកស្រែអំបិលខេត្តកោះកុង។ យោងតាមវដ្តនៃការអនុវត្តការងារគណនេយ្យភាពសង្គម ក្នុងអំឡុងខែមករា ដល់ខែមីនា គឺជាដំណាក់កាលទិ១នៃការចុះបិទផ្សព្វផ្សាយផ្ទាំង I4Cs និងបិទទិន្នន័យ Post On នៅលើផ្ទាំង I4Cs សម្រាប់ឲ្យប្រជាពលរដ្ឋបានស្វែងយល់ពីសិទ្ធក្នុងការមកទទួលសេវា និងថវិកាទាំងចំណូល ចំណាយប្រចាំឆ្នាំរបស់រដ្ឋបាលឃុំ សង្កាត់សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដែលជាការឆ្លុះបញ្ចាំងពីគណនេយ្យភាព និងដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តការងាររបស់រដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព។ សូមបញ្ចាក់ថាខេត្តកោះកុងមានឃុំ សង្កាត់ ចំនួន២៩ សាលាបឋមសិក្សា ចំនួន១០៥ និងមណ្ឌលសុខភាព ចំនួន ១៣ នឹងត្រូវបិទផ្សព្វផ្សាយផ្ទាំងព័ត៌មានសម្រាប់ប្រជាពលរដ្ឋ សម្រាប់ឆ្នាំ២០២១៕

អត្ថបទផ្សេងទៀត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអធិការកិច្ច រោងចក្រ សហគ្រាស និងសិប្បកម្ម​ តាមប្រព័ន្ធអនឡាញ​ Zoom Cloud Meeting

  • ហេង គីមឆន/
    28/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១០ គ.ជ.ប.ស.ណ.ន ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២៥ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    28/08/2026

    លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល​ ស្តីពីការលើកកម្ពស់តួនាទី និងការអភិវឌ្ឍសមត្ថភាពយេនឌ័រក្នុងវិស័យកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

  • ហេង គីមឆន/
    28/08/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឧឱវាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលប្រមូលបានពីប្រអប់សំបុត្រ និងកម្មវិធីទូរសព្ទដៃ “មតិយើង”

  • ហេង គីមឆន/
    28/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួបប្រតិភូក្រុមហ៊ុន Zhilian International Pte. Ltd. ដែលមានបំណងចង់ធ្វើការវិនិយោគ នៅក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    28/08/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា