/ / /

រដ្ឋបាលខេត្តកោះកុង ចូលរួមកិច្ចប្រជុំពិនិត្យសំណើគម្រោងវារីវប្បកម្ម នៅភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលើការកែសម្រួលនូវផែនការអាជីវកម្មរបស់ក្រុមហ៊ុន កោះ មង្គល រតនៈ សម្បត្តិ ឯ.ក លើសំណើសូមជួលដីរដ្ឋទំហំ ៣៦៩ ហិកតា សម្រាប់វិនិយោគវារីវប្បកម្ម ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន។

សូមជម្រាបថា កិច្ចប្រជុំពិភាក្សានេះ បានរៀបចំជាលើកទី២ហើយ ដើម្បីសិក្សាលម្អិតលើផែនការវារីវប្បកម្ម។ ទន្ទឹមនេះ ក្នុងចំណោមទំហំដីចំនួន ៣៦៩ ហិកតា នឹងគ្រោងអនុវត្តជា ៣ ដំណាក់កាល ដោយក្នុងដំណាក់កាលទី១ អាចនឹងអនុញ្ញាតជូនសាកល្បង ១០០ ហិកតា សិន។

គម្រោងនេះនឹងជួយបំពេញតម្រូវការទីផ្សារ នៃប្រទេសកម្ពុជា បង្កើនការងារលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជួយការពារព្រៃកោងកាង រក្សាលំនឹងស្ថានប្រព័ន្ធ និងជីវចម្រុះនៅក្នុងតំបន់៕

អត្ថបទផ្សេងទៀត

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    09/03/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងទិសដៅអនុវ​ត្តន៍បន្ត

  • ហេង គីមឆន/
    08/03/2026

    សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • ហេង គីមឆន/
    09/03/2026

    ដើម្បីអបអរសាទរ ទិវា​នារី​អន្តរជាតិ ខួបលើកទី១១៥ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៅតាមបណ្តោយព្រំដែន

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ ជូនចំពោះលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ សូមគោរពជូនពរពី លោកនាយករដ្ឋបាល សាលាខេត្តកោះកុង និងមន្ត្រីក្រោមឱវាទ

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ ជូនចំពោះ ក្រុមប្រឹក្សារខេត្តជាស្រ្តី អភិបាលរង នៃគណៈអភិបាលខេត្តជាស្ត្រី ក្រុមប្រឹក្សាក្រុង ស្រុកជាស្ត្រី អភិបាល នៃគណៈអភិបាលស្រុកជាស្ត្រី អភិបាលរង នៃគណៈអភិបាលក្រុង ស្រុកជាស្ត្រី ប្រធានមន្ទីរជាស្ត្រី មេឃុំ ចៅសង្កាត់ បេភូមិជាស្ត្រី និងមន្ត្រីរាជការជាស្ត្រីទាំងអស់ទូទាំងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦