/ / /

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ផែនទី និយាមការដី ដែលរដ្ឋបាលខេត្តស្នើសូមកាត់ឆ្វៀល ចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការ អនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំដើម្បីធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យ ផែនទី និងនិយាមកាដី ដែលរដ្ឋបាលខេត្តកោះកុង បានធ្វើការស្នើសូមកាត់ឆ្វៀល ដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ ការពិនិត្យផ្ទៀងផ្ទាត់នេះ គឺពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ផែនទី និងនិយាមកាដី រវាងទិន្នន័យ ផែនទី និយាមកា ដែលក្រសួងបរិស្ថានបានផ្ញើមករដ្ឋបាលខេត្ត ជាមួយ​ទិន្នន័យ ផែនទី និងនិយាមកាដីដែលរដ្ឋបាលខេត្តបានធ្វើការស្នើសុំកាត់ឆ្វៀល។ ផ្ទៃដីដែលរដ្ឋបាលខេត្តកោះកុង ធ្វើការស្នើសូមកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ មានទំហំសរុបប្រមាណ ១៥ ម៉ឺនហិកតា ដែលក្នុងនោះ​មាន​ ៖ កាត់ឆ្វៀលជូនប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលយូឆ្នាំក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ទុកជាទីលានចាក់សំរាម និងទុកជាដីបំរុងរបស់រដ្ឋបាលខេត្ត ដែលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។
សមាសភាពចូលរួមកិច្ចប្រជុំនេះ រួមមាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំំំំណាងមន្ទីរបរិស្ថាន លោកនាយករងរដ្ឋបាលសាលាខេត្ត និងលោកនាយកទីចាត់ការអន្តរវិស័យ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១០ គ.ជ.ប.ស.ណ.ន ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២៥ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    28/08/2026

    លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល​ ស្តីពីការលើកកម្ពស់តួនាទី និងការអភិវឌ្ឍសមត្ថភាពយេនឌ័រក្នុងវិស័យកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

  • ហេង គីមឆន/
    28/08/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឧឱវាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលប្រមូលបានពីប្រអប់សំបុត្រ និងកម្មវិធីទូរសព្ទដៃ “មតិយើង”

  • ហេង គីមឆន/
    28/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួបប្រតិភូក្រុមហ៊ុន Zhilian International Pte. Ltd. ដែលមានបំណងចង់ធ្វើការវិនិយោគ នៅក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    28/08/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកកោះកុង/
    28/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោកស្រី វ៉ាត់ សុខា បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល។