/ / /

ក្រុមការងារអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ចុះពង្រឹងការងារ និងផ្តល់បទពិសោធន៍លើកិច្ចការប៉ុស្តិ៍នគររដ្ឋបាលឃុំជីខលើ

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ដោយមានការអនុញ្ញាតិពីលោកអធិការក្រុមការងារអធិការដ្ឋាន បានចុះពង្រឹងការងារ និងផ្តល់បទពិសោធន៍លើកិច្ចការប៉ុស្តិ៍នគររដ្ឋបាលឃុំជីខលើ ផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចដល់ប្រជាការពារ និងពន្យល់បន្ថែមអំពីការងារមួយចំនួនទាក់ទងនគរបាល និងសហគមន៍ ត្រួតពិនិត្យម៉ូតូ និងសម្ភារផ្សេងៗត្រួតពិនិត្យបញ្ជីវត្តមាន សៀវភៅចំណូលចំណាយ ណែនាំការចុះបញ្ជីសៀវភៅផ្លាស់ចេញផ្លាស់ចូលរបស់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ ដោយមានការចូលរួមពីកម្លាំងប៉ុស្តិ៍ ​០៦នាក់ មេក្រុមប្រជាការពារទាំង ៤ភូមិ ក្នុងនោះក្រុមការងារតំណាងលោកអធិការក៏បានផ្តល់លិខិតសរសើរជូនមន្ត្រីដែលមានស្នាដៃចំនួន ០២នាក់ ប្រចាំឆ្នាំ២០១៩ផងដែរ។

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    09/12/2025

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្រ្តនៃការវិភាគ និងសរសេររបាយការណ៍ស្ថិតិតាមតំបន់”

  • រដ្ឋបាលស្រុកគិរីសាគរ/
    09/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានធ្វើបច្ចុប្បន្នភាព ជនមានពិការភាពនិងចាស់ជរាអាយុ៦០ឆាំ្នឡើង ដែលកំពុងទទួលផលពីកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារ ដើម្បីបន្ដទទួលបានការឧបត្ថម្ភប្រចាំខែ សម្រាប់ឆាំ្ន២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    09/12/2025

    រដ្ឋបាលឃុំកោះស្តេច ដឹកនាំក្រុមការងារ​ចាក់បំពេញអាចន៍ដី​កន្លែងដែលមានក្រឡុកខ្លាំងនៅក្នុងរោងកំពុងតែសាងសង់​ ដេីម្បីទុកជាផលប្រយោជន៍សម្រាប់សាលាមត្តេយ្យកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    09/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារ ចំនួន១នាក់ ឈ្មោះ ភួន ដានី អាយុ២៥ឆ្នាំ នៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកស្រែអំបិល/
    09/12/2025

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាលើទីតាំងស្នើសុំវាស់វែងចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន០២ កន្លែងស្ថិតនៅភូមិសាស្រ្តស្រុកស្រែអំបិល

  • រដ្ឋបាលស្រុកបូទុមសាគរ/
    09/12/2025

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក និងមន្ត្រីរាជការសាលាស្រុក អាជ្ញាធរភូមិ ឃុំ បានចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ មានប្រវែង ១០៥០ម៉ែត្រ ចាប់ពី ចំណុចគល់ស្ពានចម្លងគោ មកដល់វត្តចម្លងគោ