ថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងលោក ជា សារិន អធិការនគរបាលស្រុក បានអមដំណើរ លោក ទូ សាវុធ អភិបាលរងនៃគណ:អភិបាលខេត្ត និងឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ដើម្បីបញ្ជូនពលករចំនួន ១៧នាក់ ដែលបានធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល (អវិជ្ជមានកូវីដ១៩) អោយត្រឡប់ទៅលំនៅដ្ឋានរៀងខ្លួនវិញ ។