នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ក្រុមការងារអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ខេត្តកោះកុង ចុះពង្រឹងការងារ និងផ្តល់បទពិសោធន៍នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលជីខក្រោម និងប៉ុស្តិ៍នគរបាលរដ្ឋបាលជីខលើ ឃើញថា សកម្មភាពការងារបានល្អប្រសើរ។ ក្នុងនោះដែរ ក្រុមការងារក៏បានចុះត្រួតពិនិត្យដីសម្រាប់សាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍ជីខក្រោមផងដែរ។ ទន្ទឹមនោះក្រុមការងារតំណាងលោកអធិការក៏បានផ្តល់ប័ណ្ណសរសើរ លិខិតសរសើរជូនកម្លាំងប៉ុស្តិ៍ដែលមានស្នារដៃនាឆ្នាំកន្លងផងដែរ។






