លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ក្នុងដំណើរចុះពិនិត្យអាងស្តុកទឹក ការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងទីតាំងបង្គោលអង់តែនឧបត្ថម្ភដោយក្រុមហ៊ុនមិត្តហ្វូន ព្រមទាំងពិនិត្យហេដ្ឋារចនាសម្ព័ន្ធរណប នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។