/ / /

កិច្ច​ប្រជុំពង្រឹង​ក្រុម​ការងារប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក និងកន្លែងផ្សេងៗ​ ក្នុង​ខេត្ត​កោះកុង​

នៅមន្ទីរសុខាភិបាល ននៃរដ្ឋបាលខេត្តកោះកុង លោក​ ទូ​ សាវុធ​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំ​កិច្ច​ប្រជុំ​ក្រុម​ការងារប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក​ និងកន្លែងផ្សេងៗ​ ក្នុង​ខេត្ត​កោះកុង​ ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ នៃរដ្ឋបាលខេត្ត​ កម្លាំង​កងរាជអាវុធហត្ថខេត្ត​ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត​ និងមន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នេះ​ លោក​អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ជំរុញឱ្យក្រុមការងារប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក​ និងកន្លែងផ្សេងៗ​ យកចិត្តទុកដាក់​ពង្រឹង​ការ​ងារបន្ថែមទៀត​ និងមានការប្រុងប្រយ័ត្នខ្ពស់លេីការងារទទួលពលករ​ដាក់ធ្វេីចត្តាឡីស័ក​ក្នុង​មណ្ឌល​ទាំង​បី​ ដោយអនុវត្តឱ្យបានល្អតាមវិធានសុខាភិបាល​ ជាពិសេស​កម្លាំង​សមត្ថកិច្ច​ត្រូវ​ការពារ​យាមកាម​ឱ្យបាន​ហ្មត់ចត់​ ហើយ​ក្រុម​ការ​ងារដែលប្រចាំការនៅមណ្ឌលត្រូវមានក្រមសីលធម៌ចំពោះពលករ។ ជាមួយ​គ្នា​នេះ​ លោក​អភិបាល​រង​ខេត្ត​ បានស្នេីឱ្យក្រុមការងារទាំងអស់ពង្រឹងកិច្ចសហការ​ និងបង្កេីតគ្រុបតេឡេក្រាមងាយស្រួលផ្តល់ព័ត៌មាន​ និងដោះស្រាយបញ្ហា៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    14/08/2026

    លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានដឹកនាំលោក ឃិន វិសាល ស្មៀនឃុំ លោក នួន នឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចូលរួមក្នុងវគ្គបណ្តុះបណ្ដាលស្ដីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រង សាធារណមតិ

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    14/08/2026

    លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញស្វាគមន៍ លោក អ៊ូច សោភ័ណ្ឌ ប្រធានប្រតិភូ តំណាងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា និងប្រមូលធាតុចូលលើការរៀបចំក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋបាលរាជធានី ខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    14/08/2026

    លោក​ ហែម​ ប៊ុនសំបូរ​ អភិបាលរងស្រុកកោះកុង​ អញ្ជើញ​ចូលរួម​វគ្គបណ្តុះបណ្តាល​ ស្តីពីការងារពត៌មានវិទ្យា​ ការគ្រប់គ្រង​សាធារណៈមតិ​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    14/08/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំ លោកស្រី ណាត ស្រីនាង មន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាសង្កាត់ដងទង់ ចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាថ្នាក់ខេត្ត ក្រុងស្រុក ឃុំសង្កាត់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/08/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ ចតុបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងទីវត្តអារាម និងជាថ្ងៃឧបោសថសីល នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី) វត្តជោតញ្ញាណ វត្តអម្ពទិយារាម (ហៅវត្តព្រែកស្វាយ) និងវត្តព្រះធម្មសាគរារាម (ហៅវត្តពាមក្រសោប)

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/08/2026

    ឯកឧត្ដមវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធ អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមការងាររបស់នាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល ដែលបានចុះបង្វឹក និងតាមដានការវាយតម្លៃពីខាងក្រៅដោយប្រើប្រាស់សំណុំឧបករណ៍ តាមដានការកែលម្អគុណភាពសេវាសុខាភិបាល។