/ / /

លោក ឡុច ភិរ័ក្ស នាយករងសាខា ក្រុមប្រតិបត្តិសាខា ទទួលបន្ទុកសុខភាព សហការជាមួយ ក្រុមការងារអនុសាខាស្រុកមណ្ឌលសីមា ស្រុកគិរីសាគរ រួមជាមួយអាជ្ញាធរមូលដ្ឋានបានដឹកនាំអ្នកស្ម័គ្រចិត្តភូមិ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រើប្រាស់មេក្រូ បិទផុស្ទ័រ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩

សាខា កក្រក ខេត្តកោះកុង៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ពី​សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហ្បត្តិ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយលោក ឡុច ភិរ័ក្ស នាយករងសាខា ក្រុមប្រតិបត្តិសាខា ទទួលបន្ទុកសុខភាព សហការជាមួយ ក្រុមការងារអនុសាខាស្រុកមណ្ឌលសីមា ស្រុកគិរីសាគរ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកនាំអ្នកស្ម័គ្រចិត្តភូមិ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រើប្រាស់មេក្រូ បិទផុស្ទ័រ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅ ក្នុងឃុំទួលគគីរ ស្រុកមណ្ឌលសីមា និងឃុំកោះស្តេច ក្នុងស្រុកគិរីសាគរ ដោយក្រុមការងារបានចុះផ្សព្វផ្សាយ បិទ Posterបានចំនួន១២សន្លឹក ចែកប័ណ្ណប្រកាសចំនួន៣៤សន្លឹក ផ្តល់សាប៊ូដុំចំនួន២៤ដុំ ម៉ាស់៥០សន្លឹក និងចាក់សារអប់រំតាម​ឃោសនាសព្ទមានៈការកាត់បន្ថយ​ហានិភ័យពីការឆ្លង ជំងឺកូវីឌ១៩ បានចំនួន ២៣ខ្នងផ្ទះ ស្មើនឹង ២៣គ្រួសារ ដែលមានអ្នកចូលរួមសរុបចំនួន ៦៤នាក់ ស្រី ៤៤៨នាក់ ។

នាឱកាសនោះ ក្រុមការងារទាំងអស់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស៖
១. លាងដៃឲ្យបានញឹកញាប់នឹងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦. ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារៈការពារខ្លួន។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តភូមិ បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពី ការចូលរួមគោរពច្បាប់ចរាចរផ្លូវគោក ការគ្រប់គ្រងជំងឺរាតត្បាត និងការថែទាំសុខភាពសហគមន៍ ការបង្ការ និងការការពារជំងឺគ្រុនឈាម ធ្វើអនាម័យសំអាតបរិស្ថាន លប់ភក់ជ្រាំ នុិងបំផ្លាញជម្រកមូសខ្លាញី និងគម្រោងស្តារទំនាក់ទំនងគ្រួសារ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/08/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកកោះកុង/
    28/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោកស្រី វ៉ាត់ សុខា បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល។

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល  លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក និងមន្រ្តីរាជការបានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគជូន ដល់ក្រុមគ្រួសារសព លោកយាយ អុី មុំ អាយុ ៩៧ ឆ្នាំ ដែលបានទទួលមរណៈភាព

  • ហេង គីមឆន/
    28/08/2026

    វគ្គបណ្តុះបណ្តាល ស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល ដល់គណៈកម្មាធិការកិច្ចការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុង ស្រុក មេឃុំ ចៅសង្កាត់ គណៈកម្មាធិការកិច្ចការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារឃុំ សង្កាត់ ស្មៀន និងជំនួយការហិរញ្ញវត្ថុ ទូទាំងខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាអនុប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង លោកស្រី ផល សុជាតិ សមាជិកក្រុមប្រឹក្សាស្រុកលោក តេង សុខហេង ប្រធានការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុនិង លោកស្រី ហ៊ឹម ស្រីណា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក បានចូលរួមបណ្តុះបណ្តាល”សេវាសង្គម និងរដ្ឋបាលឌីជីថល “

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល បានអញ្ជើញពិធីប្រកាសកែសម្រួលនិងតែងតាំង គណៈកិត្តិយស និងទទួលស្គាល់គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈភិបាលខេត្តកោះកុង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង