ស្រុកកោះកុងៈ នៅថ្ងៃ ពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង ៨៖០០ នាទីព្រឹក ក្រុមប្រឹក្សាឃុំ និង គ.ក.ន.ក.ឃុំ តាតៃក្រោម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាឃុំ ក្រោមអធិបតីភាព លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម និងមានសមាជិកចូលរួមសរុប ១៣ នាក់ ស្រី ៣នាក់ ។ ក្នុងកិច្ចប្រជុំនេះ ផ្តោតទៅលើរបៀបវារៈដូចខាងក្រោមៈ
១/ ការបើកកិច្ចប្រជុំ
២/ ពីនិត្យកូរ៉ុម
៣/ អនុម័តរបៀបវារៈ
៤/ អនុម័តរបាយការណ៍ប្រចាំឆ្នាំ២០២០
៥/ ឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២១
៦/ ផ្សព្វផ្សាយពីការបង្ការនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងផ្សព្វផ្សាយនូវសេចក្តីជូន ដំណឹងស្តីពីការកាប់រានទន្ទ្រានដីខុសច្បាប់
៧/ បញ្ហាផ្សេងៗ
៨/ បិទកម្មវិធី
ប្រភពៈ សន សេង