រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្រ្តីឧទ្យានុរក្សប្រចាំដែនជម្រកសត្វព្រៃតាតៃ នៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះល្បាត និងដោះអន្ទាក់សត្វ

ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំដែនជម្រកសត្វព្រៃតាតៃ នៃមន្ទីរបរិស្ថានខេត្តកោះកុង ដែលប្រចាំការនៅស្នាក់ការល្បាតត្រពាំងរូង ធ្វើការល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ត្រង់ចំណុចភូមិសាស្រ្តក្បាលកំពង់ បានប្រទះ និងដកហូតបានអន្ទាក់ជ្រូកព្រៃចំនួន ១៦៨ខ្សែ នៅចំណុចនិយាមការ(០៣១៥០៤៤ - ១២៦៩៦៣០) ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូងដើម្បីចាត់វិធានការបន្ត៕

អត្ថបទទាក់ទង