ស្រុកកោះកុងៈ ថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូតទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃ ១១ ខែមករា ឆ្នាំ២០២១ លោក កែវ សុគៀង ជំទប់ទី១ ឃុំជ្រោយប្រស់ បានចូលរួមជាមួយ លោក ជា សូវី អភិបាលនៃគណ:អភិបាលស្រុក ដើម្បីចុះពិនិត្យទីតាំងធ្វើទឹកស្អាតចែកជូនប្រជាពលរដ្ធប្រើប្រាស់ទូទាំងឃុំ ។ សមាសភាពចូលរួមមាន ក្រុមការងារមកពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកនាយករដ្ធបាលសាលាស្រុកកោះកុង និងលោកមេភូមិជ្រោយប្រស់ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ។
ប្រភពៈ សន សេង