លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកបវេសនកាលនៅសាលាវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ឆ្នាំសិក្សាថ្មី(២០២០-២០២១) ក្នុងនោះក៏មានការអញ្ជេីញចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុកកោះកុង លោកនាយករដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្ដីរាជការជុំវិញស្រុក លោកស្រីមេឃុំត្រពាំងរូង នាយកសាលាវិទ្យាល័យ នាយកសាលាបឋមសិក្សារុងផ្លាមកេសន និងវត្តត្រពាំងរូង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្ស និងសិស្សានុសិស្ស សរុបចំនួន ២៥២នាក់ ស្រី១២៨នាក់ នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃចន្ទ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២០