នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក ទួន ឪទី អភិបាលរងស្រុក នៃគណៈអភិបាលស្រុក តំណាង លោក ចេង មុនីរិទ្ធ អភិបាលស្រុក បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកបវេសនកាលនៅសាលាបឋមសិក្សាព្រែកស្មាច់ ឆ្នាំសិក្សាថ្មី(២០២០-២០២១) ដោយមានការចូលរួមពីលោកអធិការនគរបាលស្រុក លោកមេឃុំភ្ញីមាស មេភូមិ នាយកសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្ស និងសិស្សានុសិស្ស សរុបសមាសភាពចូលរួមប្រមាណ ១៥៩ រូប ស្ត្រី ៤៥។

























