រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះកាពិ បន្តតាមដានពលករមកពីប្រទេសថៃ…

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ នៅថ្ងៃអាទិត្យ ១២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ អាជ្ញាធរឃុំ ដឹកនាំដោយលោក ខៀវ សង្វាត ជំទប់ទី២ បន្តដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ ចុះធ្វើការតាមដាន និងត្រួតពិនិត្យប្រជាពលរដ្ឋចេញ និងចូលក្នុងមូលដ្ឋាន ពិសេសតាមដានពលករចំណូលស្រុកមកពីប្រទេសថៃ ។ ជាលទ្ធផលសម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នេះពុំមានប្រជាពលរដ្ឋចំណូលស្រុក និងពុំមានពលករចំណូលស្រុកមកពីប្រទេសថៃទេ។

ប្រភព: សន សេង

អត្ថបទទាក់ទង