លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមការងារសម្របសម្រួល និងទទួលពលករខ្មែរមកពីប្រទេសថៃ
ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត សូមឲ្យសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ យកចិត្តទុកដាក់សំខាន់លើ ១-ពង្រឹងការត្រួតពិនិត្យ ការចេញចូល របស់ពលករខ្មែរតាមច្រកនានាក្នុងភូមិសាស្ត្រខេត្តកោះកុង ២-ពង្រឹងការទប់ស្កាត់ពលករខ្មែរ ដែលលួចឆ្លងដែនខុសច្បាប់ក្នុងគោលបំណងគេចវេសពីការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ និង៣-ពិនិត្យស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលកឆ្លងដែនខុសច្បាប់៕



















