០៥/មករា/២០២១ វេលាម៉ោង ៨:១៥នាទីព្រឹក
-------------------------------------------
រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំស្តីពីការពង្រឹងការងារពលករ និងកំណត់ទីតាំងសម្រាប់ធ្វើចត្តាទ្បីស័កតាមឃុំទាំង៤ស្ថិតក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក ដោយមានការចូលរួម ពីសំណាក់ លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាល កងកំលាំងប្រដាប់អាវុធទាំង៣ ប៉ុស្តិ៍រដ្ឋបាល លោកប្រធានមណ្ឌលសុខភាពទាំងបី និងលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ និងបានកំណត់ទីតាំងដូចខាងក្រោម៖
+ឃុំអណ្តូងទឹក បានកំណត់យកទីតាំងនៅ អាគារមជ្ឈមណ្ឌលកាត់ដេរឃុំអណ្តូងទឹក
+ឃុំថ្មស បានកំណត់យកទីតាំងកាកបាទក្រហមឃុំថ្មស និងវិទ្យាល័យហ៊ុន សែន ចំការលើ
+ឃុំតានូន បានកំណត់ទីតាំងអគារស្នាក់នៅរបស់គ្រូបង្រៀន
ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ
-------------------------------------
ថ្ងៃអង្គារ ៧ រោច ខែបុស្ស ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២១
January 5, 2021