០៤/មករា/២០២១ វេលាម៉ោង ៩:០០នាទីព្រឹក
=========================
លោក សយ សុផល មន្ត្រីសាលាស្រុក និង លោក ស៊ិន សុច័ន្ទ មន្រ្តីការិយាល័យ ដនសភ បានចុះត្រួតពិនិត្យទីតាំងសំណង់នៅឃុំតានូន ដោយឃើញមានសំណង់ថ្មីៗដែលបានកំពុងសាងសង់មានចំនួន៤ទីតាំង មិនទាន់មានច្បាប់អនុញ្ញាត សាងសង់ ដោយក្រុមការងារបានណែនាំ និងអោយម្ចាស់សំណង់ទាំងអស់ត្រូវមកបំពេញច្បាប់អនុញ្ញាតសាងសង់ជាមុនសិន ទើបអនុញ្ញាតអោយសាងសង់។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
========================
ថ្ងៃចន្ទ ៦ រោច ខែបុស្ស ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១
January 4, 2021