/ / /

លោក ឃុន វណ្ណា ចាត់ក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ និងបុគ្គលិកមណ្ឌលសុខភាពកោះកាពិ ចុះពិនិត្យ…

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃអាទិត្យ៥រោច ខែបុស្ស ឆ្នាំជូតទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ក្រោមការចាត់តាំងរបស់លោក ឃុន វណ្ណា មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំកោះកាពិ សមាជិកក្រុមប្រឹក្សាឃុំបានបែងចែកគោលដៅតាមភូមិនីមួយៗ នៃឃុំកោះកាពិ ចុះដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ និងមេភូមិ ដោយសហការណ៍ជាមួយបុគ្គលិកប៉ុស្តិ៍សុខភាព និងកម្លាំងកងទ័ពជើង ទឹកមូលដ្ឋានសមុទ្រឈរជើងចំណុចឡាំដាំ និងកម្លាំងនគបាលការពារព្រំដែនទឹកប្រចាំឡាំដាំ បានបន្តចុះធ្វើការតាមដានប្រជាពលរដ្ឋចេញនិងចូល ពិសេសពលករដែលមកពីប្រទេសថៃចូលមកមូលដ្ឋានឃុំកោះកាពិ។ ជាលទ្ធផលក្រុមការងាររកឃើញថា មានពលករមកពីប្រទេសថៃចំនួន ០១គ្រួសារ ចូលមកភូមិកោះស្រឡៅ ក្នុងនោះរួមមានះ ១/ឈ្មោះ ប្រាក់ សាម៉ន ភេទ ប្រុស អាយុ៣៨ឆ្នាំ ត្រូវជាប្តី ២/ឈ្មោះ ខ្ចៅ សុផារី ភេទ ស្រី អាយុ៣៥ ឆ្នាំ ត្រូវជាប្រពន្ធ ៣/ឈ្មោះ ម៉ន ស្រីពៅ ភេទស្រី អាយុ ៣ ខែ ត្រូវជាកូនក្រោយការសាកសួរក្រុមការងារទទួលបានព័ត៌មានដូចខាងក្រោមៈ ពួកគាត់ទៅប្រទេសថៃរស់នៅក្នុងតំបន់ ឡាំកាត់ ខេត្តត្រាត នៃប្រទេសថៃដោយប្រកបរបរចាំចំការអោយគេ ហើយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ពួកគាត់បានធ្វើដំណើពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រករបៀង(ច្រកខាវវង់)តាមរយៈមេខ្យល់ ហើយមកដល់ប្រទសកម្ពុជានៅម៉ោង ៨ និង ៣០ នាទីយប់ រួចជិះម៉ូតូឌុបបន្តដំណើមកបឹងកាយ៉ាកដើម្បីរកទូកជិះមកកោះស្រឡៅ មកដល់ភូមិកោះស្រឡៅនៅវេលាម៉ោង៩ និង៥០ នាទីយប់ ថ្ងៃទី០២ ខែ មករា ឆ្នាំ២០២១ ។ បច្ចុប្បន្មអាជ្ញាធរឃុំ បានធ្វើការណែនាំដល់ពួកគាត់ និងក្រុមគ្រួសារដែលគាត់បានមករស់នៅជាមួយ កុំអោយធ្វើដំណើចេញពីផ្ទះដោយអោយគាត់ធ្វើចត្តាឡីស័កនៅក្នុងផ្ទះរយៈពេល១៤ថ្ងៃនិងធ្វើអនាម័យខ្លួនប្រាណអោយបានញឹកញាប់និងត្រឹមត្រូវជាប្រចាំទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ហើយអាជ្ញាធរនឹងចុះតាមដានកម្តៅពួកគាត់ជារៀងរាល់ថ្ងៃក្នុងករណីសុខភាពពួកគាត់មានអាការៈមិនប្រក្រតីសង្ស័យត្រង់ចំណុចណាមួយ អាជ្ញាធរឃុំនិងរាយការណ៍ជូនរដ្ឋបាលស្រុកអោយបានទាន់ពេលវេលា ។

ប្រភព: សន សេង

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង