ថ្ងៃពុធ ១ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០:
- វេលាម៉ោង ៨ : ០០នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ ការសហការជាមួយមន្ទីរបរិស្ថានខេត្ត និងសហគ្រាស ឬទ្ធីប៊ែឆមុិន ឯ.ក (ភ្ញាក់ងារប្រមូលសម្រាម) រៀបចំវេទិកាផ្សព្វផ្សាយស្ដីពីការអប់រំថែទាំបរិស្ថាននៅក្នុងសង្កាត់ដងទង់ មានការចូលរួមពីអាជ្ញាធរសង្កាត់ និងភូមិ ព្រមទាំងប្រជាពលរដ្ឋ ចំនួន ៦៩ នាក់។
- វេលាម៉ោង ២ : ៣០នាទីរសៀល រដ្ឋបាលក្រុងខេមរភូមិន្ទ ការសហការជាមួយមន្ទីរបរិស្ថានខេត្ត និងសហគ្រាស ឬទ្ធីប៊ែឆមុិន ឯ.ក (ភ្ញាក់ងារប្រមូលសម្រាម) រៀបចំវេទិកាផ្សព្វផ្សាយស្ដីពីការអប់រំថែទាំបរិស្ថាននៅក្នុងសង្កាត់ស្ទឹងវែង ក្រោមអធិបតីភាព លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុងខេមរភូមិន្ទ ។ មានការចូលរួមពីអាជ្ញាធរសង្កាត់ និងភូមិ ព្រមទាំងប្រជាពលរដ្ឋ ចំនួន ៧៥ នាក់។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#