ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២១ សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភាគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង
យើងខ្ញុំ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធទាំងអស់ ដែលថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជោគជ័យលើគ្រប់ភារកិច្ច ប្រកបដោយពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមគោរពជូនពី ខ្ញុំបាទ អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ ។