/ / /

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ចុះពិនិត្យច្រកព្រំដែនអន្តរជាតិចាំយាម

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ចុះពិនិត្យច្រកព្រំដែនអន្តរជាតិចាំយាម។

លោក ទូ សាវុធ អភិបាលរងខេត្ត បានលើកឡើងថា មន្ត្រីច្រកព្រុំដែនទាំងអស់ យកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ បានរាតត្បាតរីករាលដាលមកដល់ខេត្តត្រាត(ប្រទេសថៃ) ហើយមុខសញ្ញាបានមកដល់ស្រុកខ្លងយ៉ៃ និងម៉ៃលូត ខេត្តត្រាតហើយ ដូចនេះដើម្បីទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ ចូលមកដល់ក្នុងសហគមន៍របស់យើង សូមមន្ត្រីច្រកទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការត្រួតពិនិត្យទៅលើរថយន្តដឹកទំនិញគ្រប់ប្រភេទ តាមផ្លូវគោគ រួមនិងផ្លូវទឹកផងដែរ។ ហើយច្រករបៀងទាំងនោះ ដើម្បីឲ្យមាននៅស្មារតី ដោយទទួលខុសត្រូវខ្ពស់ រាល់ចំណុចដែលមានកងកំលាំង និងមន្រ្តីដាក់គោលដៅប្រចាំការ និងងាយស្រួលរាល់ការត្រួតពិនិត្យ ទើបអាចបង្ការនិងទប់ស្កាត់បាន រាល់ការដែលមានអ្នកបានធ្វើដំណើរឆ្លងកាត់ ពីប្រទេសថៃ និងមកប្រទេសកម្ពុជា៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/03/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ដោយមានការចូលរួមពីអាជ្ញាធរឃុំជ្រោយប្រស់ អាជ្ញាធរភូមិជ្រោយប្រស់ និងប្រជាពលរដ្ឋមួយចំនួន ចូលរួមពិធីបើកការដ្ឋានដំណើរការសាងសង់ស្ពានបេតុងមានជើង១ខ្សែ ប្រវែង ៣៦០ម៉ែត្រ ទទឹង ១.៦០ម៉ែត្រ ស្ថិតនៅភូមិជ្រោយប្រស់(ចំណុចអាឡាតាន់) ឃុំជ្រោយប្រស់ ស្រុកកោះកុង ដោយប្រើប្រាស់មូលនិធីឃុំជ្រោយប្រស់សម្រាប់ឆ្នាំ២០២៥

  • ហេង គីមឆន/
    07/03/2026

    លោកវរសេនីយ៍ឯក អ៊ុយ សុឃាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារខែកុម្ភះ និងលើកទិសដៅការងារ ខែមិនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ខេង គង់ អភិបាលរងស្រុក តំណាងឱ្យលោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធ និងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោកស្រី គ្រីសោភ័ណ ប្រធានកិត្តិយសនិងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សា រៀបចំប្រារព្ធពិធី ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានអញ្ជើញជា អធិបតី ដឹកនាំកិច្ចប្រជុំការងារចាំបាច់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    06/03/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំលោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង ចូលរួមប្រជុំពិនិត្យវឌ្ឍនភាពគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព