លោក សេក សំអុល នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការឯកភាពនូវខ្លឹមសារមួយចំនួន សម្រាប់ការប្រគល់កំណត់ហេតុ នៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្ដន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា រវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅចំណុចបង្គោលព្រំដែនលេខ៣១៤ ខេត្តកំពត៕