/ / /

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យមើល​សំណង់អគារ​មជ្ឈមណ្ឌលកុមារកំពា្រខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារ​ រួមមាននាយកទីចាត់ការអន្តរវិស័យ ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អនុប្រធានមន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះពិនិត្យសំណង់អគារ​មជ្ឈមណ្ឌលកុមារកំព្រាខេត្តកោះកុង ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ អគារ​មជ្ឈមណ្ឌលកុមារកំព្រា ដែលសាងសង់ថ្មីនេះ មាន​បណ្តោយ​ប្រវែង២០ម៉ែត្រ និងទទឹងប្រវែង៩ម៉ែត្រ។ ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី ក៏បាន​ធ្វើការណែនាំ​ដល់មន្ទីរ​សង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា ថែរក្សាការពារ​សម្បត្តិ​រដ្ឋឱ្យបានគង់វង្ស សម្រាប់​បម្រើ​ផលប្រយោជន៍រួម​ដល់​ប្រជាពលរដ្ឋ​ និងសង្គមជាតិ៕

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង