/ / /

កិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

ថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ក្រោមអធិបតីភាព លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ ដោយមានការ ចូលរួមពី គណៈអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញ អង្គភាពជុំវិញស្រុក លោក លោកស្រីមេឃុំ និងមន្រ្តីរាជការសាលាស្រុក របៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ ផ្ដល់យោបល់ និងឯកភាព និមិត្តសញ្ញារបស់រដ្ឋបាលស្រុកមណ្ឌលសីមានៃខេត្តកោះកុង
៣.ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍របស់រដ្ឋបាលស្រុកមណ្ឌលសីមា ប្រចាំខែធ្នូ ឆ្នាំ២០២០ ។
៤.ពិនិត្យ ពិភាក្សា និងអនុម័ត តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តី និងបុគ្គលិករដ្ឋបាលស្រុកប្រចាំខែតុលា វិច្ឆិកា ធ្នូ ឆ្នាំ២០២០
៥.បញ្ហាផ្សេងៗ ។

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    08/12/2025

    មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកគិរីសាគរ/
    08/12/2025

    រដ្ឋបាលឃុំព្រែកខ្សាច់ បានចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា និងជនមានពិការភាព ជូនដល់គ្រួសារក្រីក្រដែលមានបណ្ណសមធម៌ ស្ថិតនៅភូមិសំរុងតាកែវ ឃុំព្រែកខ្សាច់

  • រដ្ឋបាលស្រុកស្រែអំបិល/
    08/12/2025

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    07/12/2025

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    08/12/2025

    ទិដ្ឋភាព សួនច្បារ នៅរង្វង់មូលធនាគារអេស៊ីលីដា ត្រូវបានកែលម្អឱ្យកាន់តែស្រស់បំព្រង និងមានភាពទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅខេត្តកោះកុង ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    08/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងបានអញ្ជើញចូលរួម ក្នុងពិធីសំណោះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២ ១៩៧គ្រួសារ រស់នៅភូមិចំនួន២៣ ក្នុងឃុំចំនួន៦ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា