/ / /

លោក វរ:សេនីយ៍ឯក សៀង ហ៊ អធិការនគរបាលស្រុកកោះកុង និងជាប្រធានគណ:កម្មាធិការ ស.អ.ក ស្រុក បានអញ្ជើញចូលរួមជាមួយគណ:កម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ថ្នាក់ខេត្ត-ថ្នាក់ស្រុក-ថ្នាក់ឃុំបានចូលរួមពិធីបុណ្យ សព លោក ប៊ុន ណាំលួយ ភេទប្រុស អាយុ ៦៣ឆ្នាំ អតីត ជាយោធាសោធនពិការ បានទទួលមរណៈភាព នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០

  • ស្រុកកោះកុង,ថ្ងៃពុធ ៩ កើត ខែបុស្ស ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩:០០នាទីព្រឹក លោក វរ:សេនីយ៍ឯក សៀង ហ៊ អធិការនគរបាលស្រុកកោះកុង និងជាប្រធានគណ:កម្មាធិការ ស.អ.ក ស្រុក បានអញ្ជើញចូលរួមជាមួយគណ:កម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ថ្នាក់ខេត្ត-ថ្នាក់ស្រុក-ថ្នាក់ឃុំ ក្រោមការដឹកនាំដោយ លោក ឧត្តមសនីយ៍ត្រី ទេព វណ្ឌី មេបញ្ជាការរងតំបន់សឹករងប្រតិបត្តិការខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយទោ សុខ សុវត្ថិទុំ មេបញ្ជាការតំបន់សឹករងប្រតិបត្តិការខេត្តកោះកុង និងជាប្រធានគណ:កម្មាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកោះកុងមានសមាភាពចូលរួម: លោក កៅ គឿន អនុប្រធានមន្ទី ស.អ.យ ខេត្តកោះកុង ក្រុមការងារគណ:កម្មាធិការ ស.អ.ក ថ្នាក់ខេត្ត-ស្រុក-ឃុំ និងអាជ្ញាធរភូមិ-ឃុំ កោះកាពិ បានចូលរួមពិធីបុណ្យ សព លោក ប៊ុន ណាំលួយ ភេទប្រុស អាយុ ៦៣ឆ្នាំ អតីត ជាយោធាសោធនពិការ បានទទួលមរណៈភាព នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១:៣០នាទីយប់ ដោយសារជំងឺទឹកនោមផ្អែម និងលើសឈាម ក្នុងនោះដែរបានប្រគល់ថវិការមានដូចខាងក្រោម: ថវិការបេឡាមរណ:សង្គ្រោះ ចំនួន ៤,០០០,០០០រៀល(បួនលានរៀល) ថវិការរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណះអភិបាលខេត្តកោះកុង និងជាប្រធានកិត្តិយស សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកោះកុង ចំនួន ៥០០,០០០រៀល(ប្រាំសែនរៀល) ថវិការរបស់ក្រុមការងារសរុប ៣៩០,០០០រៀល(បីសែន ប្រាំបួនម៉ឺនរៀល) អង្គចំនួន ៤៥គីឡូក្រាម ទឹកត្រី ២កេះ និងមី ១កេះចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព ស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង