/ / /

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានជួបប្រជុំពិភាក្សាការងារ ជាមួយអង្គភាពពាក់ព័ន្ធ នៅតាមខ្សែបណ្ដោយច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ស្ដីពីវិធីបង្ការ និងគ្រប់គ្រងប្រជាជនដែលធ្វើដំណើរ ពីប្រទេសថៃ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានជួបប្រជុំពិភាក្សាការងារ ជាមួយអង្គភាពពាក់ព័ន្ធ នៅតាមខ្សែបណ្ដោយច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ស្ដីពីវិធីបង្ការ និងគ្រប់គ្រងប្រជាជនដែលធ្វើដំណើរ ពីប្រទេសថៃ ដែលអាចមានផ្ទុកជំងឺកូវីដ១៩ ចូលមកប្រទេសកម្ពុជា តាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍កម្ពុជាមានដូចជា៖
-ការជួបប្រជុំជាមួយមន្ត្រីត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម
-ការរៀបចំពង្រឹងក្រុមការងារចត្តាឡីស័កប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម
-ការជួបប្រុំពិភាក្សា ជាមួយថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចពិសេស តំបន់ផែស្ងួត នាងកុក តំបន់កំពង់ផែចតទូកនេសាទ ខេត្តកោះកុង អំពីការងារបង្ការនិងគ្រប់គ្រងការចម្លងជំងឺកូវីដ១៩ ពីអ្នកធ្វើដំណើរមកពីប្រទេសថៃ
-ការរៀបចំកន្លែងធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសថៃ៕

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង